background

កែច្រមុះរចនាសម្ព័ន្ធ3D

កែច្រមុះរចនាសម្ព័ន្ធ 3D បានចាត់ទុកជាដំណោះស្រាយកែសម្ផស្សច្រមុះទាំងមូលនាំមកនូវតួស្នាមស្អាតឥតខ្ចោះឲ្យរូបរាងច្រមុះសមជាមួយនឹងរង្វង់មុខ, ឲ្យរាងច្រមុះស្អាតគ្រប់ជ្រុងជ្រោយ។ សាកល្បងនូវបច្ចេកវិទ្យាកែច្រមុះរចនាសម្ព័ន្ធ 3D ថ្មីបំផុតនៅមន្ទីរពេទ្យកែសម្ផស្សង៉ុកភូ, អត់ហើម,អត់ឈឺ ហើយរក្សាច្រមុះស្អាតអស់មួយជីវិត។
blog image
ឧទ្ទេសនាម

កែច្រមុះរចនាសម្ព័ន្ធ 3D បានចាត់ទុកជាដំណោះស្រាយកែសម្ផស្សច្រមុះទាំងមូលនាំមកនូវតួស្នាមស្អាតឥតខ្ចោះឲ្យរូបរាងច្រមុះសមជាមួយនឹងរង្វង់មុខ, ឲ្យរាងច្រមុះស្អាតគ្រប់ជ្រុងជ្រោយ។ សាកល្បងនូវបច្ចេកវិទ្យាកែច្រមុះរចនាសម្ព័ន្ធ 3D ថ្មីបំផុតនៅមន្ទីរពេទ្យកែសម្ផស្សង៉ុកភូ, អត់ហើម,អត់ឈឺ ហើយរក្សាច្រមុះស្អាតអស់មួយជីវិត។

Phương Pháp

វិធីសាស្រ្ត

កែច្រមុះរចនាសម្ព័ន្ធ 3D តើអនុវត្តយ៉ាងដូចម្តេច?

វិធីសាស្រ្តកែច្រមុះរចនាសម្ព័ន្ធជាបច្ចេកទេសមានការគួបផ្សំរវាងឆ្អឹខ្ចីសិប្បនិមិត្ត និងឆ្អឹងខ្ចីរបស់ខ្លួន។ ប្រើឆ្អឹងខ្ចីសិប្បនិមិត្តដាក់2/3  នៃច្រមុះ និង1/3 នៃបំណែកក្បាលច្រមុះ ក្រៅពីនោះគឺបានភ្ជាប់នឹងឆ្អឹងខ្ចីរបស់ខ្លួន, ទន្ទឹមនោះច្រមុះបានបង្កើតឡើងដោយបំណែកផ្គុំរូប3D គួបផ្សំនឹងឆ្អឹងខ្ចីត្រចៀក។ ឆ្អឹងខ្ចីរបស់ខ្លួននឹងជួយបង្កើតនូវក្បាលច្រមុះស្រឡះ, ក្បាច្រមុះវែង, ទន់ល្មើយ, បញ្ឈរជំហរច្រមុះ ហើយរន្ធច្រមុះទាំងពីរបង្កើតបានជាអក្សរ A ស្រស់ស្អាត ។ ព្រោះដូច្នេះហើយ, កែច្រមុះរចនាសម្ព័ន្ធ 3Dនាំមកនូវរាងច្រមុះស្អាតគ្រប់សព្វ, តាំងពីក្តោងច្រមុះ, ក្បាលច្រមុះរហូតដល់ជំហរនៃច្រមុះ។

 

Ưu Điểm

គុណសម្បត្តិ

ជូនមិត្រនូវច្រមុះខ្ពស់ស្អាតដូចប្រាថ្នា

ការវះកាត់កែច្រមុះរចនាសម្ព័ន្ធ3D បច្ចេកវិទ្យាកូរ៉េជួយមិត្រកម្មសិទ្ធិរាងច្រមុះខ្ពស់, ស្អាតហើយសមជាមួយនឹងតួលើផ្ទៃមុខ។ ច្រមុះមានរាងអក្សរ S ទន់ល្មើយជាមួយក្តោងច្រមុះខ្ពស់, ក្បាលច្រមុះស្រឡះ ហើយរន្ធច្រមុះទាំងពីររូបគ្រាប់ក្រូចឆ្មា។

ប្រើប្រាស់ឆ្អឹងខ្ចីត្រចៀកមានកម្រិតផ្សាំជាដាច់ខាត

បច្ចេកទេសកែច្រមុះរចនាសម្ព័ន្ធ3D មានការគួបផ្សំនៃឆ្អឹងខ្ចីសិប្បនិមិត្តនិងឆ្អឹងខ្ចីរបស់ខ្លួន ទើបមានកម្រិតផ្សាំជាមួយរាងកាយ, មិនបង្កនូវប្រតិកម្មណាទាំងអស់។ បច្ចេកទេសថ្មីនេះធានាមិនកើតមានស្ថានភាពច្រមុះក្រហមរលោង, លេចឃើញក្តោងច្រមុះ។ល។ ដូច្នេះ ច្រមុះតែងតែរក្សាបាននូវរាងច្រមុះទន់ល្មើយ និងធានាសុវត្ថិភាព។

អត់ត្រូវការបង់ពេលសម្រាកច្រើន

មួយជំហានអភិវឌ្ឍថ្មីក្នុងបច្ចេកទេសកែច្រមុះរចនាសម្ព័ន្ធ3D គឺអត់ហើម, អត់ឈឺ, ដូច្នេះ បន្ទាប់ពីអនុវត្តកែច្រមុះហើយរួច អតិថិជនអាចវិលត្រឡប់មកផ្ទះភ្លាម ហើយប្រកបការងារជាធម្មតា។

ច្រមុះស្អាតរក្សាបានអស់មួយជីវិត

ការវះកាត់កែច្រមុះមិនត្រឹមតែបានវាយតម្លៃខ្ពស់ ព្រោះប្រសិទ្ធភាពកែសម្ផស្សនាំមកនោះទេ នៅទាំងបានជម្រើសជាច្រើន ពីព្រោះជួយរក្សាឲ្យច្រមុះស្អាតរៀងរហូតក្រោយពេល១លើកអនុវត្តកែច្រមុះរចនាសម្ព័ន្ធ3D ។ ពីព្រោះសារធាតុប្រើប្រាស់ក្នុងការកែច្រមុះរចនា
សម្ព័ន្ធ3D ដូចឆ្អឹតខ្ចីត្រចៀក, បំណែកផ្គុំរូប 3D  ហើយក្តោងច្រមុះសុទ្ធតែមាន​លទ្ធភាពផ្សាំខ្ពស់, រក្សាបាននូវប្រសិទ្ធភាពអស់មួយជីវិត។

 

Chỉ Định

      បទកំណត់        

ករណីណាត្រូវការអនុវត្តច្រមុះរចនាសម្ព័ន្ធ3D ?

- ករណីច្រមុះទាបសំប៉ែត

- ច្រមុះបន្ទាប់ពីកែហើយ តែមិនទាន់សម្រេចនូវលទ្ធផលដូចប្រាថ្នា

- ករណីចង់ជម្នះទាំងស្រុងនូវគុណវិបត្តិទាំងឡាយរបស់ច្រមុះ

 

Quy Trình

photoForDesktop

 

photoForMobile

ដំណើរការ

ពិនិត្យនិងពិគ្រោះយោបល់

ពិនិត្យជាជំហានយ៉ាងសំខាន់, ពឹងលើនោះបណ្តាអ្នកឯកទេសនឹងកំណត់អនុវត្តនូវវិធីសាស្រ្តណាកែច្រមុះនឹងនាំមកនូវប្រសិទ្ធភាពកែសម្ផស្សខ្ពស់បំផុតជូនអតិថិជន។

ពិនិត្យសុខភាព

អតិថិជនបានពិនិត្យសុខភាពមុនពេលអុវត្តសេវាកម្មដើម្បីធានាឲ្យករណីវះកាត់បានអនុវត្តប្រកបដោយសុវត្ថិភាពនិងសម្រចជោគជ័យ។

វាស់គូររាងច្រមុះឲ្យស្របជាមួយរង្វង់មុខ

ដើម្បីទទួលបាននូវរាងច្រមុះស្អាតឥតខ្ចោះ, វេជ្ជបណ្ឌិតនឹងវាស់គូរនូវរាងច្រមុះថ្មីធ្វើយ៉ាងណាឲ្យសមស្របបំផុតជាមួយនឹងរង្វង់មុខ, តាំងពីនោះនឹងកំណត់នូវសារធាតុតភ្ជាប់សម​ស្របបំផុត ដើម្បីបង្កើតនូវកម្រិតខ្ពស់ទន់ល្មើយឲ្យច្រមុះ។

សម្លាប់មេរោគនិងចាក់ថ្នាំស្ពឹកតតំបន់ច្រមុះ,ច្រចៀក

តំបន់ច្រមុះនិងត្រចៀកបានសម្លាប់មេរោគយ៉ាងហ្មត់ចត់ ដើម្បីធានាសុវត្ថិភាព ហើយបន្ទាប់មកនឹងដំណើរការចាក់ថ្នាំស្ពឹក ជួយឲ្យអតិថិជនមានអារម្មណ៍ធូរស្រាលក្នុងដំណាក់កាល​អនុវត្តកែច្រមុះរចនាសម្ព័ន្ធ3D ។

អនុវត្តយកឆ្អឹងខ្ចីត្រចៀក

ឆ្អឹងខ្ចីត្រចៀកបានយកយ៉ាងស្រាលៗហើយបិទជិតស្នាមវះដោយចេសដេរកែសម្ផស្ស ដូច្នេះពិតជាមិនឃើញស្នាមឡើយ។

អនុវត្តកែច្រមុះរចនាសម្ព័ន្ធ3D

បន្ទាប់ពីយកឆ្អឹងខ្ចីត្រចៀកហើយរួច, គួបផ្សំជាមួយឆ្អឹងខ្ចីសិប្បនិមិត្រ វេជ្ជបណ្ឌិតនឹងដំណើរការវះកាត់ស្រាលៗហើយដាក់សារធាតុផ្សាំចូលក្នុង ដើម្បីបង្កើតនូវរាងច្រមុះស្អាត, ឆ្អឹងខ្ចី ត្រចៀកបានស្រូបការពារ1/3  ក្បាលច្រមុះ, 2/3ក្តោងច្រមុះបានលើកឲ្យខ្ពស់ដោយឆ្អឹងខ្ចីសិប្បនិមិត្រ។ ឯបច្ចេកទេសកែច្រមុះរចនាសម្ព័ន្ធ3D នឹងប្រើប្រាស់បំណែកផ្គុំរូប 3D សម្រាប់លើក
ឲ្យខ្ពស់ជំហរច្រមុះ, បង្កើតរូបរន្ធច្រមុះតូច។ ក្រោយពេលបង្កើតរូបរាងច្រមុះស្អាតដូចបំណង,​វេជ្ជបណ្ឌិតនឹងបិទជិតនូវស្នាមវះដោយចេសដេរកែសម្ផស្ស។

ថែទាំក្រោយពេលវះកាត់

ក្រោយពេលវះកាត់ហើយរួច, អតិថិជនត្រឡប់ទៅផ្ទះវិញប្រកបការងារជាធម្មតា។ អតិថិជននឹងបានកងជួរបុគ្គលិកថែទាំអតិថិជននៃមន្ទីរពេទ្យកែសម្ផស្សង៉ុកភូ ណែនាំពីរបៀបថែទាំរាល់ថ្ងៃ ដើម្បីជួយអតិថិជនទទួលបាននូវលទ្ធផលកែសម្ផស្សពេញចិត្តបំផុត។

 

Hình Ảnh Trước Sau

រូបភាពមុននិងក្រោយ

-​ កម្មសិទ្ធិរាងច្រមុះស្អាតធម្មជាតិ។

-សមជាមួយរង្វង់មុខ។

-រាងច្រមុះស្អាតអស់មួយជីវិត។

Hỏi Đáp

តើកែច្រមុះរចនាសម្ព័ន្ធ3D នៅទីណាសុវត្ថិភាពនិងមានប្រិយភាព?

តែងតែឈានមុខក្នុងការអនុវត្តន៍នូវបណ្តាបច្ចេកវិទ្យាកែសម្ផស្សជឿនលឿនបំផុត នៃប្រទេសកូរ៉េសម្រាប់អនុវត្តចំពោះជនជាតិវៀតណាម ជាមួយកងជួរវេជ្ជបណ្ឌិតមានបទពិសោធន៍ជាង៣០ឆ្នាំក្នុងវិស័យកែសម្ផស្ស។ មន្ទីរពេទ្យកែសម្ផស្សង៉ុកភូធានាថានាំមកជូនអតិថិជននូវលទ្ធផលកែច្រមុះ Sline ដ៏ល្អបំផុត។ អញ្ជើញមកកាន់មន្ទីរពេទ្យកែសម្ផស្សង៉ុកភូ អតិថិជននឹងបានសាកល្បងនូវបរិស្ថានធ្វើការដ៏ស្ទាត់ជំនាញនិងមានប្រិយភាពបំផុតនាពេលសព្វថ្ងៃ។

ជាមួយប្រព័ន្ធមូលដ្ឋានសម្ភារៈ, ឧបករណ៍ទំនើប, ដំណាក់កាលអនុវត្តកែច្រមុះរចនាសម្ព័ន្ធ3D តាមសេចក្តីកំណត់នៃក្រសួងសុខាភិបាល, នាំមកជូនអតិថិជននូវរាងច្រមុះសមបំផុតជាមួយ​នឹងរង្វង់មុខ, ជូននូវរាងច្រមុះស្អាតធម្មជាតិ ហើយតែងតែធ្វើឲ្យពេញចិត្តអតិថិជនគ្រប់រូប ពេលដែលមកកាន់មន្ទីរពេទ្យកែសម្ផស្សង៉ុកភូ។

តើការថែទាំក្រោយពេលកែច្រមុះរចនាសម្ព័ន្ធ3D យ៉ាងដូចម្តេចដែរ?

ដើម្បីធានានូវលទ្ធផលកែច្រមុះរចនាសម្ព័ន្ធ3D បានល្អឥតខ្ចោះដូចប្រាថ្នា, មិត្រត្រូវយកចិត្តទុកដាក់នូវប្រការមួយចំនួនក្រោយពេលថែទាំនៅហ្នឹងផ្ទះ

  •  លេបថ្នាំតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត
  • ​ក្នុង៧ថ្ងៃដំបូងនឹងមានបង់រុំ, ក្រោយពេល៧ថ្ងៃនឹងដោះបង់រុំចេញ ហើយកាត់ចេស។ សូមមិត្រ​អញ្ជើញមកកាន់មន្ទីរពេទ្យ ដើម្បីវេជ្ជបណ្ឌិតដោះរណបនិងកាត់ចេស, ដាច់ខាតសូមកុំដោះតាមចិត្តនៅហ្នឹងផ្ទះ។
  •  កាត់បន្ថយការពាក់វ៉ែនតាក្នុងមួយសប្តាហ៍ដំបូង, មិនដេកផ្អៀងពី១-២សប្តាហ៍ដំបូង, កាត់បន្ថយជាដាច់ខាតនូវការរងរបួស, ប៉ះទង្គិចខ្លាំង, មិនលេងកីឡាក្នុងប៉ុន្មានសប្ដាហ៍ទើបនឹងកែច្រមុះហើយរួច។
  • បំពេញបន្ថែមនូវភាពធន់របស់រាងកាយដោយបណ្តាទឹកផ្លែឈើ, អាហារសម្បូរប្រូតេអ៊ីន។ល។ ដូចជាទឹកក្រូច, ទឹកការ៉ូតជាដើម។
  • អញ្ជើញមកកាត់ចេសនិងពិនិត្យឡើងវិញតាមកាលកំណត់របស់វេជ្ជបណ្ឌិត។

តើកែច្រមុះរចនាសម្ព័ន្ធ3D រយៈពេលប៉ុន្មានទើបស្អាត?

រយៈពេលច្រមុះជាហើយអស់ហើមបន្ទាប់ពីវះកាត់កែច្រមុះរចនាសម្ព័ន្ធ3D គឺស្ថិតលើធាតុនៃមនុស្សម្នាក់ៗ, តាមធម្មតាប្រមាណពី១-២សប្តាហ៍, តែដើម្បីច្រមុះបានជាទាំងស្រុងនិងស្អាតធម្មជាតិដូចប្រាថ្នា គឺហោចណាស់ក៏១ខែដែរ។

ក្រោយពេល១សប្តាហ៍កាត់ចេស, មិត្រមិនទាន់ឃើញនូវរាងច្រមុះរបស់ខ្លួនយ៉ាងច្បាស់និងស្អាតបំផុតឡើយទេ។ ក្រោយេពេលកាត់ចេសនិងដោះបង់ចេញ គឺច្រមុះនៅហើមបន្តិចបន្តួច ពេលនេះក៏ចាប់មើលឃើញច្បាស់នូវរាងច្រមុះ, ឃើញច្រមុះរបស់ខ្លួនស្ថេរភាព ហើយប្រកបការងារឃើញថាស្រួលជាង។

តើកែច្រមុះរចនាសម្ព័ន្ធ3D រក្សាបានរៀងរហូតដែរអត់?

តាមប្រសាសន៍របស់វេជ្ជបណ្ឌិតទាំងឡាយ, កែច្រមុះរចនាសម្ព័ន្ធ3D ប្រើប្រាស់សារធាតុឆ្អឹងខ្ចី​បានដាក់ចូលទៅក្នុងខ្លួនអតិថិជនមានលទ្ធភាពស្ថិតស្ថេរយូរអង្វែង។ នៅមន្ទីរពេទ្យកែសម្ផស្ស​ង៉ុកភូប្រើប្រាស់ឆ្អឹងខ្ចីជីវសាស្រ្តលើកក្តោងច្រមុះនិងឆ្អឹង​ ខ្ចីរបស់ខ្លួនត្រចៀកការពារក្បាលច្រមុះ, បំណែកផ្គុំរូប3D កែជំហរច្រមុះសុទ្ធតែមានលទ្ធភាពរក្សាបានយូរអង្វែងអស់មួយជីវិត។ ទន្ទឹមនោះ, លទ្ធផលរក្សាបានរៀងរហូតឬទេ គឺស្ថិតលើធាតុនៃអតិថិជនម្នាក់ៗ, របៀបថែទាំនិងរបបបរិភោគនៃមនុស្សរៀងខ្លួន។

 

តើកែច្រមុះរចនាសម្ព័ន្ធ3D ឈឺដែរអត់?

កែច្រមុះរចនាសម្ព័ន្ធ3D គឺជាការវះកាត់មួយយ៉ាងប្រាកដប្រជានឹងបង្កនូវអារម្មណ៍ឈឺទោះជា​​តិចឬច្រើនក្តី ស្ថិតលើកម្រិតធន់នឹងការឈឺរបស់មនុស្សម្នាក់ៗខុសពីគ្នា។ មុនពេលអនុវត្តកែច្រមុះ, វេជ្ជបណ្ឌិតនឹងចាក់ថ្នាំស្ពឹកតំបន់ច្រមុះ ដូច្នេះពេលវះកាត់ពិតជាអត់ឈឺ។ ពេលធ្វើហើយរួច, មានអារម្មណ៍ថាឈឺត្រង់តំបន់ច្រមុះ ហើយវានឹងបាត់ឈឺក្រោយពេល៣ថ្ងៃដំបូង ហើយក្នុងកម្រិតធន់របស់មនុស្សពីព្រោះក្រោយពេលវះកាត់នឹងលេបថ្នាំបំបាត់ការឈឺចាប់។

អាស្រ័យដូច្នោះ, មិត្រកំពុងមានគំនិតចង់កែច្រមុះរចនាសម្ព័ន្ធ3D មិនបាច់បារម្ភពេកទេអំពី​បញ្ហានេះ។ ជាងនេះទៅទៀត, ក្នុងប៉ុន្មានថ្ងៃដំបូងបន្ទាប់ពីកែច្រមុះ, មិត្រនឹងបានវេជ្ជបណ្ឌិតណែនាំពីរបៀបថែទាំ បានជាបាត់ឈឺយ៉ាងឆាប់។

តើកែច្រមុះរចនាសម្ព័ន្ធ3D មានគ្រោះថ្នាក់ដែរអត់? តើមានឥទ្ធិពលអ្វីដែរទេ?

កែច្រមុះរចនាសម្ព័ន្ធ3D គឺជាវិធីសាស្រ្តកែសម្ផស្សផ្លាស់ប្តូររូបរាងច្រមុះខ្ពស់ស្អាត, អត្រា​សម្រេចស្តង់ដារដោយវិធីលើកឲ្យខ្ពស់នូវក្តោងច្រមុះអាស្រ័យសារធាតុឆ្អឹងខ្ចីគួបផ្សំនឹងបណ្តា​បច្ចេកទេសកែរូបក្បាលច្រមុះនិងកែជំហរឲ្យខ្ពស់។ ដូច្នេះហើយ, បណ្តាគុណវិបត្តិអំពីច្រមុះដូចជាច្រមុះសំប៉ែប, កំពិត, ក្បាលច្រមុះធំរដុប... គឺអាចស្តារមកវិញដោយវិធីវះកាត់កែច្រមុះ​ប្រយោជន៍នាំមកនូវលទ្ធផលចុងក្រោយ គឺរាងច្រមុះថ្មីស្អាតសម្រេចស្តង់ដារធម្មជាតិនិងរក្សា​បានយូរអង្វែង។

មុនពេលអនុវត្តកែច្រមុះ, នៅមន្ទីរពេទ្យកែសម្ផស្សង៉ុកភូគឺអតិថិជននឹងបានពិនិត្យសុខភាព, បើសិនជាសុខភាពរបស់មិត្រស្ថិតក្នុងព្រំដែនឲ្យច្បាប់អនុវត្តវះកាត់ គឺមិត្រទើបអនុវត្តកែច្រមុះរចនាសម្ព័ន្ធ3D ។ ក្រៅពីនេះ, ដំណើរការអនុវត្តកែសម្ផស្ស សុវត្ថិភាពគួបផ្សំនឹងជំនួយការនៃឧបករណ៍ទំនើប, ដូច្នេះហើយ, អតិថិជនតែងតែបានធានាសុវត្ថិភាពពេលអនុវត្តកែច្រមុះរចនាសម្ព័ន្ធ3D ។

 

background

How We Work!

Quy Trình Thực Hiện Dịch Vụ Tại Ngọc Phú.

Initial Examination and Consultation

Conducting Health Check And Performing Cosmetic Services

Step 03

Post-Operative Care

Step 04