ម៉ោងធ្វើការ : ម៉ោងធ្វើការ : ពីថ្ងៃច័ន្ទ ដល់ថ្ងៃ អាទិត្យ - ០៨:០០ - ២០:០០
(+855) 0719657999 (+84) 913348800
Bệnh Viện Ngọc Phú

Danh Sách Dịch Vụ

កែសម្ផស្សស្តង់ដាតាមបែបកូរ៉េដោយវេជ្ជបណ្ឌិតមកពីប្រទេសកូរ៉េ

លោកអ្នកមិនចាំបាច់ចំណាយពេលវេលា ប្រាក់និង ក៏ដូចជាកំលាំងនៃការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េដើម្បីធ្វើការវះកាត់កែសម្ផស្សដែលមានតម្លៃថ្លៃខ្ពស់។ ឥឡូវនេះលោកអ្នកអាចអនុវត្តបច្ចេកវិទ្យាទំនើបដែលមានកម្រិតខ្ពស់បំផុតមកពីប្រទេសកូរ៉េខាងត្បូងដែលមានស្រាប់នៅប្រទេសវៀតណាម ទៅកាន់មន្ទីរពេទ្យកែសម្ផស្សង៉ុកភូ លោកអ្នកនឹងត្រូវបានអ្នកជំនាញខាងកែសម្ផស្សនដែលនាំមុខគេនៅប្រទេសកូរ៉េជាវេជ្ជបណ្ឌិត Lee Jung Hoon នឹងផ្តល់ដំបូន្មានដោយផ្ទាល់ ដើម្បីជួយលោកអ្នកទទួលបានរូបរាងច្រមុះចុះសម្រុងនិងផ្ទៃមុខបំផុត ជួយលើកកម្ពស់នូវស្នាមកោងស្តើងពិសេសបស់បុគ្គលនីមួយៗ។

ដោយមានបំណង​ចង់​ធ្វើ​ការ​អភិវឌ្ឍ​វិស័យកែសម្ផស្សនៅ​វៀតណាម​ មន្ទីរពេទ្យកែ​សម្ផស្ស​ង៉ុ​កភូ​​បានអនុវត្ត​ប​ច្ចេ​ក​វិទ្យាឱ្យ​ទាន់​សម័យ​នាំ​មុខ​គេ​មកពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជានិច្ច​ សម្រាប់​ប្រជាជន វៀតណាម​។ ដោយសារតែដើរឈានមុខគេក្នុងវិស័យកែសម្ផស្ស​នៅ​ក្នុង​តំបន់​អាស៊ី​ពីព្រោះជនជាតិ​កូរ៉េ​មាន​គុណវិបត្តិរួមថាមាន​ច្រមុះទាបត្រប៉ែត ត្របកភ្នែក​មួយជាន់​ ចង្កា​ការ៉េ ។ល។ ដូច្នេះ​ ប​ច្ចេ​ក​វិទ្យា​នៃ​ការកែសម្ផស្ស​របស់​កូរ៉េ​​តែង​តែត្រូវបាន​វិនិយោគ​និង​អភិវឌ្ឍន៍​។ ប​ច្ចេ​ក​វិទ្យា​កែ​សម្ផស្ស​​កូរ៉េ​​មិន​ត្រឹមជួយ​តែ​នាំ​មកភាពស្រស់ស្អាតដូចធម្មជាតិ​ទេ​ ក៏ប៉ុន្តែ​ថែមទាំង​ធានា​សុវត្ថិភាព​ដល់​អតិថិជន​ជា​​ដំបូង​ហើយ ថែរក្សាប្រសិទ្ធិ​ភាពនិងស្ថិរភាព​យូរអង្វែង​ ដោះស្រាយលើ​គុណវិបត្តិ​ទាំងអស់​នៃ​វិធី​សា​ស្រ្ត​កែសម្ផស្ស​សាមញ្ញៗផ្សេង​ទៀត​។

​​មន្ទីរពេទ្យជំនាញខាងកែសម្ផស្សមានមោទ​ន​ភាពរួមជាមួយ​ប​ច្ចេ​ក​វិទ្យា​លេខមួយមកពីប្រទេស​កូរ៉េ​មន្ទីរពេទ្យ​កែសម្ផស្សង៉ុកភូកាន់តែទទួលការយក​ចិត្ត​ទុកដាក់ វាយរតំលៃខ្ពង់ខ្ពស់ ក៏ដូចជាមានការ​បង្កើត​កេរ្តិ៍ឈ្មោះល្បីល្បាញស្ថិតនៅក្នុងចិត្តរបស់អតិថិជនយ៉ាងរឹងុម៉ាំ ​ដោយមាន​ក្រុម​គ្រូពេទ្យ​ដែល​មាន​បទពិសោធន៍​ច្រើនឆ្នាំ សេវា​កែសម្ផស្សមានគុណភាព និងជំនាញ​។ ក្រៅ​ពី​ក្រុម​គ្រូពេទ្យ​ល្អឈានមុខគេនៅ​ប្រទេស​វៀតណាម​ មន្ទីរពេទ្យកែ​សម្ផស្ស​​ង៉ុ​ភូ​នៅតែសហការជាមួយលោក​សាស្ត្រាចារ្យ​ ​បណ្ឌិត ​វេជ្ជបណ្ឌិតឈ្មោះ Lee Jung Hoon ដែល​ជា​អតីត​សា​ស្រ្តា​ចា​រ្យជំនាញ​ផ្នែក​វះកាត់​កែសម្ផស្សនៅមហាវិទ្យាល័យKosin ប្រទេស​កូរ៉េ​ខាង​ត្បូង ។

ណែនាំអំពី​សា​ស្រ្តា​ចា​រ្យ​ បណ្ឌិត​ ​វេជ្ជបណ្ឌិត លោកLeeJungHoo

 

ជាអតីត​ប្រធានផ្នែក​វះកាត់កែសម្ផស្ស​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ Jeju

អតីត​សាស្ត្រាចារ្យ​ផ្នែក​វះកាត់​នៅ​ឯសាកលវិទ្យាល័យ Kosin ​ប្រទេស​កូរ៉េ​។

បច្ចុប្បន្ន​នេះ​ជានាយកនៃនាយកដ្ឋានមន្ទីរពេទ្យវះកាត់​កែ​សម្ផស្ស NU សេអ៊ូល​ប្រទេសកូរ៉េ​។


ដំណើរការ​នៃ​ការ​សិក្សា​របស់សិស្ស​និស្សិត​នៅ​ក្រៅ​ប្រទេស

​បណ្តុះបណ្តាលបណ្ឌិត​នៅ​មន្ទីរពេទ្យនៃសាកលវិទ្យាល័យ Erasmus ​ប្រទេស​ហូ​ឡង់ (두개​성형​)

បណ្តុះបណ្តាល​បណ្ឌិត​នៅ​មន្ទីរពេទ្យនៃសាកលវិទ្យាល័យ​ Gent ប្រទេសប៊ែ​ល​ហ្សិក (ជំនាញខាងបូម ដើមទ្រូង​)

បណ្តុះបណ្តាល​បណ្ឌិត​នៅ​មន្ទីរពេទ្យនៃសាកលវិទ្យាល័យ​ Vienna  ប្រទេសអូទ្រីស (ជំនាញខាងស្ពឹកសរសៃប្រសាទ​មួយ​ចំហៀង​) ។

បណ្តុះបណ្តាលបណ្ឌិត​នៅ​ឯ​មន្ទីរពេទ្យ​Tübingen​ ​ប្រទេស​អាល្លឺម៉ង់ (수부​성형​) ។

បណ្តុះបណ្តាលបណ្ឌិត​​នៅ​មន្ទីរពេទ្យ​​ញ៉ូ​វ​យ៉ប្រទេសអាមេរិក​នៃ(ជំនាញខាងព្យាបាលលិចរូបរាង ចំលែកនៅ​ផ្ទៃមុខ​​) ។

សា​ស្រ្តា​ចា​រ្យ​ បណ្ឌិត​ ​វេជ្ជបណ្ឌិត លោក Lee Jung Hoon - គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​នាំមុខគេនៅ​ប្រទេស​កូរ៉េ​បាន​អនុវត្តការកែសម្ផស្សជាច្រើនវែនដោយទទួល​​ជោគជ័យដូចជា ​វះ​កាត់តម្កល់ច្រមុះ sline កែចង្កា​ vline  កាត់ត្របកភ្នែក ។ល។ សម្រាប់​តារាភាពយន្ត​តារា​ម៉ូ​ល្បី​ឈ្មោះជា​ច្រើនរបស់​ប្រទេស​កូរ៉េ​ដែលចាត់ទុកជាប្រទេមានវិស័យ​វះកាត់​កែ​សម្ផស្ស​នៅកម្រិត​ខ្ពស់និងទំបើបបំផុត​នៅ​អាស៊ី​។ ឥឡូវ​នេះ​លោលអ្នក​មិនចាំបាច់ចំណាយ​ទាំងកំលាំងកាយនិងចិត្តទៅកាន់ប្រទេសកូរ៉េ គ្រាន់​តែ​មក​ដល់​មន្ទីរពេទ្យ​កែសម្ផស្ស​ង៉ុ​ក​ភូ​ លោកអ្នក​នឹង​ទទួលនូវឱកាស​ប្រឹក្សា​ ពិនិត្យ ការ​វះកាត់ដោយ​ផ្ទាល់​ពីក្រុម  សា​ស្រ្តា​ចា​រ្យ បណ្ឌិត​ គ្រូពេទ្យ លោក Lee Jung​-hoon ដែលជា​គ្រូពេទ្យ​កំពូល​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដើម្បីអាចក្លាយជាម្ចាស់​ភាព​ស្រស់​ស្អាត​ល្អបំផុតដូចតារា​កូរ៉េបេះបិត​ដែលលោក​អ្នក​ធ្លាប់​សុបិន​។

កែច្រមុះ Sline បែបកូរ៉េ

កែច្រមុះ Sline បែបកូរ៉េ គឺ​ជា​ផ្នែក​មួយក្នុងចំណោមសេវា​កែសម្ផស្សសំរាប់ច្រមុះដែល​ពេញ​និយម​បំផុត ​​ពេល​បច្ចុប្បន្ន​នេះ   ​​ដើម្បី​ជួយ​បង្កើត​ទំរង់​ម៉ូដ​របស់ច្រមុះអោយបានសមស្របនឹងផ្ទៃមុខទទៅ ​ច្រមុះមានកំរិតកោង​ទន់ភ្លន់ដូចអក្សរ S ​ចាប់​ពី​ថ្ងាស​ទៅ​ដល់ចុងច្រមុះ​។ សម្ភារៈដែលត្រូវបាន​ប្រើប្រាស់​ក្នុងការវះកាត់កែសម្ផស្សច្រមុះ Sline គឺឆ្អឹងខ្ចី autologousយកមកពី​ត្រចៀក ​ឬឆ្អឹងខ្ចី septum ​ដែល​គួរ​តែ​មាន​ភាព​ជឿ​ទុកចិត្ត​ខ្ពស់​ មាំមួនស្អិត សម​នឹង​រាងកាយ​ជាទាំងស្រុងនិងគ្មាន​បង្ក​ផលវិបាកណាមួយ​ដែល​មិន​ចង់​បាន​។ កែច្រមុះ Sline អាច​ជួយ​ឱ្យកែរូប​រាងច្រមុះ​ទាំងស្រុងដូចជា ​កែដងច្រមុះអោយបានស្រួចខ្ពស់ និង​បន្តូចរន្ធ​ច្រមុះ មូល​ស្លាប​ច្រមុះអោយបាន​ស្ដើង ។ល។ ជួយ​បង្កើត​ច្រមុះមាន​ស្រស់​ស្អាត​ល្អ​ឥត​ខ្ចោះ​។ ជា​ពិសេស​ ប​ច្ចេ​ក​វិទ្យាកែច្រមុះ Sline ​នឹងអនុវត្ត​យ៉ាង​ឆាប់រហ័ស​ស្រាលទន់ភ្លន់ ​និង​នាំមក​អោយអតិថិជនទទួលលទ្ធផល​ល្អស្ថិរភាព​យូរអង្វែង​។

កែ​ចង្កា Vline ​កូរ៉េ

បច្ចេកទេសកែ​ចង្កា ​Vline អាចជួយ​បង្កើតមួយភាគបីស្ថិតក្រោមផ្ទៃមុខដូច​រាង​អក្សរ V ​ដែលចាត់ទុក​ជា​ស្តង់​ដា​ថ្មី​របស់​យុវវ័យ​​បច្ចុប្បន្ន​នេះ​ ចង្កាស្រួចជាមួយនឹងផ្ទៃ​មុខ​ស្ដើង រៀបរយ ​ជា​និន្នាការមួយ​ដែល​មនុស្ស​ភាគច្រើន​បាន​ជ្រើស​រើស។ កែ​ចង្កា Vline ទទួលបានគុណសម្បត្តិជា​ច្រើន ​ជួយ​នាំ​មក​នូវ​លទ្ធផល​នៃ​​សា​ភ័​ណ​ភ្ឌភាព​ពេញលេញ ​ដើម្បី​បង្កើត​នូវ​ភាពស្រស់ស្អាតនៃផ្ទៃ​មុខដោយ​ឥត​ខ្ចោះសមនឹង គ្រប់ចំណែកនិង​សម្រស់​ធម្មជាតិ​។ បើ​ប្រៀប​ធៀប​ជាមួយ​វិធី​សា​ស្រ្ត​កែសម្ផស្ស​ពីមុន​មក វិធី​សា​ស្រ្តកែ​ចង្កា Vline នាំមក​នូវ​ប្រសិទ្ធិ​ភាពខ្ពស់​ក្នុងការកែសម្ផស្ស​ដែល​គ្មានបន្សល់ទុកស្នាដោយសារការ វះកាត់កែសម្ផស្ស មិនឈឺ មិន​ហើម ហើយ​អតិថិជន​អាច​បន្ត​ធ្វើ​ការងារបន្ទាប់​ពី​ការ​វះកាត់​ដោយ​មិន​ចាំបាច់​ចំណាយពេលសំរាក។

កាត់ត្របកភ្នែក២ជាន់បែប​កូរ៉េ

ត្របកភ្នែក២ជាន់ ត្រូវ​បាន​គេ​ចាត់ទុកថាជា​និន្នាការកែ​សម្រស់​របស់​ប្អូន​ស្ត្រីភាគច្រើន​ថ្ងៃ​នេះ។ បច្ចេកទេស​កាត់​ត្របក់ភ្នែក២ជាន់ ជួយ​​បង្កើតស្នាមបន្ទាត់នៃត្របកភ្នែក​ច្បាស់​លាស់​និងជានិរន្តរ៍ដូច ត្របក​ភ្នែក​២ជាន់តាំងពី​កំណើត។ ជាមួយ​នឹង​គុណ​សម្បត្តិ​នៃ​ការ​បង្កើតភ្នែក​ត្របកភ្នែក​២ជាន់យ៉ាង​ឆាប់​រហ័ស​ មិន​ឈឺ​ មិនចាំបាច់សំរាក អាចជួយលោកអ្នកទទួលបាននូវ ភ្នែកធំ មូលត្នុំ និង ភ្លឺផ្លេកជាង ដូច្នេះ​កាត់ត្របកភ្នែក២ជាន់អនុវត្តតាមប​ច្ចេ​ក​វិទ្យា​របស់​កូរ៉េ​​ជា​និន្នាការ​ថ្មី ​មិន​មែន​ត្រឹម​តែ​យុវវ័យ​ពេញ​និយម ​ប៉ុន្តែ​ថែមទាំងមាន​តារា​ចម្រៀង តារាសម្តែង​ម៉ូដ តារា​ភាពយន្ត​ភាគច្រើន​​ជ្រើស ​ដើម្បី​ជួយ​បង្កើន​ភាព​ស្រស់​ស្អាត​រួមទាំងស្រុង​។

ពង្រីកដើមទូ្រងអោយមានចន្លោះ​ស្អាតតឹងណែនល្អ​    

ច្ចេ​ក​ទេស​ពង្រីក​សុដន់អោយមានចន្លោះ​ស្អាត ​ផ្ដល់​ឱ្យបងប្អូនស្ត្រី​មានសុដន់​រីកលូត​លា​ស់ធំ​និង​តឹង ណែន​ដូច​ប្រាថ្នាចង់​បាន​។ ស្នាម​វះកាត់កើតតូចដោយប្រើវិធីឆ្លុះក្នុងនៃការពង្រីកសុដន់​ ស្តិតនៅ​ក្នុង​រ​ ចន្លោះនៃក្លៀក ហើយ​ធានា​មិន​រាតត្បាត​ទៅចូល​ក្នុង​ជាលិកាដើមទ្រូង​នៅ​ជុំវិញទេ​។ ដំណើរការនៃ​ការ​​វះ​កាត់​ក្រោម​ជំនួយការពី​ឧបករណ៍​ឆ្លុះក្នុងផ្ទៃ នឹងជួយការបំបែកក្រពេញដើមទ្រូងត្រូវការ​ផ្ចិតផ្ចង់​ខ្លាំង​ណាស់​ ​ប្រុង​ប្រយ័ត្ន​ ស្រាល់ស្រទន់ ​និង​មាន​ភាព​ត្រឹមត្រូវ​។ ស៊ីលីកូន​ដើមទ្រូង ​ត្រូវ​បានបញ្ចូលក្នុង​ទីតាំងដែលបានបំបែកដើម្បី​បង្កើតការផ្លាស់ប្តូររូបរាងនៃទំហំ​សុដន់​នោះ​។ ពង្រីកសុដន់រួមជាមួយ       ប​ច្ចេ​ក​ទេស​រួម​ជាមួយការកែបង្កើតចន្លោះដើមទ្រួង​ផ្តាច់​មុខ​នៅ​មន្ទីរពេទ្យ​កែ​សម្ផស្ស​ង៉ុ​ក​ភូ​នឹង​ជួយ​បង្កើត​ចន្លោះ​ស្ដ​ង់​ដា​រ រូបរាងស្រស់​ស្អាត​និងទាក់ទាញចិត្តគេដូចប្រាថ្នា​។

ដោយយោងតាមគោលការណ៍កែសម្ផស្សវះកាត់​​ស្តង់​ដា​រ​និងសុវត្ថិភាព​​ មន្ទីរពេទ្យកែ​សម្ផស្ស​ង៉ុ​ក​ភូ​     បានអនុលោម​តាម​​កំណត់​របស់ក្រសួង​សុខាភិបាល​ ដែលមាន​ប្រព័ន្ធបន្ទប់វះកាត់ដោយឥតមេរោគជា​ដាច់ខាត​ ក្រោមការ​គាំទ្រ​នៃ​ឧបករណ៍​ទំនើប វែនវះកាត់កែ​សម្ផស្ស​ទាំងអស់​នៅ​មន្ទីរពេទ្យកែ​សម្ផស្ស​   ង៉ុ​ក​ភូ​តែងតែ​បំពេញ​ចិត្ត​អតិថិជនទាំងស្រុង​។

លោកអ្នកកំពុង​តែមាន​អារម្មណ៍​មិនជឿជាក់ ​ដោយ​សារ​តែ​មាន​ភាព​មិន​ឥត​ខ្ចោះ​នៅ​លើ​មុខរបស់ខ្លួន សូមអញ្ចើញមក​កាន់​មន្ទីរ​ពេទ្យកែ​សម្ផស្ស​ង៉ុ​ក​ភូ ​ក្រុម​គ្រូពេទ្យ​វៀតណាម - ​កូរ៉េ​បានមានបទពិសោធន៍ ច្រើនឆ្នាំ​នឹងណាត់ជួបលោកអ្នកឆ្លង់កាត់រាល់ឧបសគ្គនៃ​រូបរាង​ ដើម្បី​ជួយអោយលោកអ្នកក្លាយទៅជា​ម្ចាស់​ការនៃភាពស្រស់ស្អាតរបស់ខ្លួន​ដូចធម្មជាតិ ​ផ្តល់​ឱ្យ​លោកអ្នក​មាន​ទំនុកចិត្ត ​និងសម្រេចបាន​ជោគជ័យ​បន្ថែម​ទៀត​។ មន្ទីរពេទ្យកែសម្ផស្ស​ង៉ុ​កភូ​ក៏​មាន​សហការ​ជាមួយ ក្រុមសា​ស្រ្តា​ចា​រ្យ​ វិជ្ជបណ្ឌិត លោក Lee Jung Hoon  -លោកគ្រូពេទ្យដែលត្រូវបានក្រសួង​សុខាភិបាល​វៀតណាមចុះអាជ្ញា​ប័ណ្ណ​ដើម្បី​នាំយករាល់​ប​ច្ចេ​ក​វិទ្យាដ៏អស្ចារ្យមកពីប្រទេសកូរ៉េ​ខាង​ត្បូង​មកអនុវត្ត​​​សម្រាប់​ប្រជាជន​វៀតណាម ។ដូច្នេះ​នៅ​​ប្រទេស​វៀតណាម​ លោកអ្នក​អាចទទួលអំណោយផលពីសេវាកម្មកែសម្ផស្ស​ល្អ​បំផុត​មកពី​ប្រទេស​កូរ៉េ​ដោយ​មិន​ចាំបាច់​ចំណាយ​ទាំងពេល​វេលា ទាំងកម្លាំងកាយកម្លាំងចិត្ត​ច្រើនទៀត ​ចំណាយ​ប្រាក់កាក់ផងដែរ។ សូមអញ្ជើញ​មកដល់​មន្ទីរពេទ្យ​កែសម្ផស្ស​ង៉ុ​ក​ភូ អតិថិជន​​នឹង​ជួប​ប្រទះ​​ប​ច្ចេ​ក​វិទ្យាកែសម្ផស្ស​នាំ​មុខ​គេ ​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ ឧបករណ៍​ដ៏ទំនើប​ ព្រមទាំងក្រុមបណ្ឌិត វេជ្ជបណ្ឌិត​មាន​បទពិសោធន៍ច្រើន និងសេវាកម្មបំរើមាន​ជំនាញ​វិជ្ជាជីវៈដ៏ល្អបំផុត​។

time
Thời gian phẫu thuật

Đang Cập Nhật

syringe
Phương pháp gây mê

Đang Cập Nhật

hospital
Nhập viện

Đang Cập Nhật

scissors
Cắt chỉ

Đang Cập Nhật

calendar
Thời gian hồi phục

Đang Cập Nhật

កំណត់ពេលពិគ្រោះជាមួយវេជ្ជបណ្ឌិត

វើប្រតិទិនដែលត្រូវបានណែនាំដោយមន្ទីរពេទ្យជួនណា