ជាមួយលក្ខដ្ឋានកែសម្ផស្សមានចិត្ត – មន្ទីរពេទ្យង៉ុកភូវ មួយថ្ងៃកាន់តែមានប្រៀបក្នុងទាក់ទាញមនោសញ្ចេតនាពីសំណាក់បងប្អូននារីនូវគ្រប់វិស័យវះកាត់កែសម្ផស្ស, ផ្លុំសាក់កែសម្ផស្ស, spa – ព្យាបាលស្បែករហូតដល់ទន្តសាស្រ្តកែសម្ផស្ស។
ដើម្បីសម្រេចបានស្នាដៃដូចសព្វថ្ងៃ, មន្ទីរពេទ្យង៉ុកភូវយល់ច្បាស់ពីសារៈសំខាន់នៃកងជួរគ្រូពេទ្យចំពោះលទ្ធផលនៃករណីកែសម្ផស្ស។ ដូច្នេះហើយ, ង៉ុកភូវយកចិត្តទុកដាក់វិនិយោគ, ជម្រើសវេជ្ជបណ្ឌិតមានថ្វីដៃខ្ពស់, បានបណ្តុះបណ្តាលស៊ីជម្រៅ, មានបែបបទ, បាននាយករដ្ឋមន្រ្តីជូនមេដាយយ៉ាងចំណាប់និងកិត្តិនាមគ្រូពេទ្យប្រជាជនគ្រប់ផ្ទះ។ ជាពិសេស, វេជ្ជបណ្ឌិតកូរ៉េ Lee Jung Hoon បានក្លាយជាយីហោនៅមន្ទីរពេទ្យង៉ុកភូវ, ទទួលបានភាពទំនុកចិត្តពីតារាប្រភេទ A ជាច្រើនដួង និងរាប់លានបងប្អូននារីជឿជាក់ ជ្រើសមុខផ្ញើមាស។
មន្ទីរពេទ្យង៉ុកភូវគឺមួយក្នុងចំណោមអង្គភាពឈានមុខក្នុងវិស័យវិនិយោគ ពីប្រព័ន្ធម៉ាស៊ីន, ឧបករណ៍ទំនើប ហើយអនុវត្តបណ្តាបច្ចេកទេសជឿនលឿនកាត់បន្ថយជាអតិបរមាការទន្រ្ទាន, អត់ចេញឈាម, មិនបង់ពេលសម្រាកច្រើន និងធានាសុវត្ថិភាពជាដាច់ខាតជូនអតិថិជន។
ក្រៅពីនេះ, សេវាកម្មថែរក្សាក្រោយពេលវះកាត់នៅមន្ទីរពេទ្យង៉ុកភូវតែងបានធានា24/24 ។ នៅបន្ទប់ក្រោយពេលវះកាត់, មានកងជួរអ្នកថែទាំជំងឺយកចិត្តទុកដាក់, នៅផ្ទះមានកងជួរថែទាំអតិថិជនណែនាំអស់ពីចិត្ត បានជាពេលវេលាជាសះយ៉ាងឆាប់, អត់កើតមានបាតុភាពគ្រោះថ្នាក់អ្វីទាំងអស់។
គិតមកទាល់ដំណាក់កាលនេះ, មន្ទីរពេទ្យង៉ុកភូវ២ឆ្នាំបន្តបន្ទាប់ហើយឈរមុខតារាងចំណាត់ថ្នាក់ មន្ទីរពេទ្យសុវត្ថិភាពនិងប្រជាប្រិយភាពបំផុតទីក្រុងហូជីមិញ។ យីហោង៉ុកភូវនឹងខំប្រឹងបញ្ចេញកម្លាំងនិងអភិវឌ្ឍន៍ថែមទៀត ដើម្បីក្លាយជាមិត្ររួមដំណើរនឹងសម្រស់ស្អាតនៃអតិថិជនគ្រប់រូបក្នុងដំណាក់កាលធ្វើសកម្មភាពរបស់ខ្លួន។