មន្ទីរពេទ្យត្រូវបានរចនាឡើងដោយមានគ្រែចំនួន២១ ក្នុងនោះរួមមានទីជំនាញផ្នែក៖
-ជំនាញផ្នែកវះកាត់កែសម្ផស្ស
-ជំនាញផ្នែកវិទ្យាសាស្រ្តឱសថ
-ជំនាញផ្នែកចាក់ថ្នាំស្ពឹកស្តារសុខភាពឡើងវិញ
-ជំនាញផ្នែកពិនិត្យនិងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
-ជំនាញផ្នែកពិសោធន៍មុនស្ថានភាពសន្លប់
ក្រៅពីនេះមន្ទីរពេទ្យនៅតែមាន
-តំបន់វះកាត់ក្រៅមន្ទីរពេទ្យ
-តំបន់ព្យាបាលជំងឺក្នុងមន្ទីរពេទ្យ
-តំបន់វះកាត់និងចាក់ថ្នាំសន្លប់ ស្តារសុខភាពឡើងវិញ
មន្ទីរពេទ្យង៉ុកភូ បានបញ្ជាក់ជាស្លាកយីហោដែល មានកិត្យានុភាពក្នុងវិស័យវះកាត់ កែសម្ផស្ស នៅប្រទេសវៀតណាម។ អតិថិជនរបស់មន្ទីរពេទ្យ គឺមិនត្រឹមជាអតិថិជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហគមន៍ជនជាតិវៀតណាមកំពុងរស់នៅឯបរទេសក៏បានជ្រើសរើសផងដែរ ដូចជាប្រទេស អូស្ត្រាលីប្រទេសតៃវ៉ាន់ ប្រទេសជប៉ុន ប្រទេសកម្ពុជាជាដើម ។ល។
គោលការណ៍ដ៏សំខាន់ៗនៅមន្ទីរពេទ្យសម្ផស្សង៉ុកភូគឺប្រកាន់តាមស្តង់ដារអន្តរជាតិ៖
- សុវត្ថិភាព: មន្ទីរពេទ្យឯកទេសផ្នែកសោភ័ណ្ឌភាពរៀបចំដោយឧបករណ៍ទំនើបគ្រប់គ្រាន់ដើម្បីធានាសុវត្ថិភាពដល់អតិថិជនរបស់យើង។មន្ទីរពេទ្យង៉ុកភូជាបរិស្ថានជួយកែសម្ផស្សមានជំនាញឯកទេស សុវត្ថិភាពនិងមានថ្នាក់នាំមុខគេ។
- គុណភាពនៃសេវាបំរើល្អ៖ មន្ទីរពេទ្យជីទីកន្លែងប្រមូលគ្រូពេទ្យ មានការសិក្សានិងសញ្ញាប័ត្រខ្ពស់ រៀនសូត្រឥតឈប់ឈរនិងផ្ទេរបទពិសោធន៍ដោយផ្ទាល់ពីប្រទេសកូរ៉េធានាផ្តល់លទ្ធផលសោភ័ណ្ឌភាព មានគុណភាពខ្ពស់បំផុត។ ក្រៅពីនេះ មន្ទីរពេទ្យធានានូវការពេញចិត្តរបស់អតិថិជនដោយមានក្រុមអ្នកជំនាញខាងប្រឹក្សាជួយស្មោះអស់ពីដួងចិត្ត ក្រុមបុគ្គលិកថែទាំសុខភាពម៉តចត់ ស្ម័គ្រស្មោះ និង មានសេវាជូននិងទទួលអតិថិជនទៅផ្ទះហើយនាំមកនូវគុណភាពនៃសេវាកម្មល្អបំផុតដល់អតិថិជន។
- ស្តង់ដារអន្តរជាតិ តម្លៃវៀតណាម៖ មន្ទីរពេទ្យមានប្រព័ន្ធបន្ទប់សំរាកស្ដង់ដារ VIP និងឥតគិតថ្លៃសំរាប់ចំណាយលើ ស្នាក់នៅ ព្យាបាល ហូបចុក ថែទាំអតិថិជនទាំងស្រុង ក្នុងតម្លៃប្រកួតប្រជែងចំពោះប្រជាជនវៀតណាមនិងភ្ញៀវអន្តរជាតិ។
មន្ទីរពេទ្យកែសម្ផស្សង៉ុកភូ តែងតែអនុវត្តនូវបច្ចេកទេសទំនើបទាន់សម័យបក្នុងច្ចេកវិទ្យាកែសម្ផស្ស។ រហូតមកដល់ពេលនេះ មន្ទីរពេទ្យកំពុងវិវត្តឥតឈប់ឈរ និងមានបំណងនាំមុខគេយ៉ាងឆ្ងាយតទៅ ទៀតក្នុងវិស័យវះកាត់កែសម្ផស្ស ហើយមន្ទីរពេទ្យកែសម្ផស្សង៉ុកភូក៏បានក្លាយទៅជាអាស័យដ្ឋានមួយដែលផ្តល់សេវាកែសម្ផស្សប្រកបដោយគុណភាព និងលំដាប់ថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម។