background

កែដងចិញ្ចើម

កែដងចិញ្ចើមតាមបច្ចេកវិទ្យាកូរ៉េនឹងជួយកម្ចាត់នូវមួយបំណែកនៃស្បែកធូរ និងខ្លាញ់លើសត្រង់បំណែកដងចិញ្ចើម ហើយលើកឡើងឲ្យខ្ពស់ជាង រួមចំណែកបង្កើតរាងស្អាតនិងសមជាមួយផ្ទៃមុខ ជួយចម្ចាត់នូវបណ្តាផ្នត់ជ្រួញត្រង់កន្ទុយភ្នែក ត្របកភ្នែក ជួយឲ្យភ្នែកធំជាង កាត់បន្ថយអារម្មណ៍សោកសៅនិងហត់នឿយត្រង់ភ្នែក ពីព្រោះស្ថានភាពស្បែកលើសត្រង់ភ្នែកច្រើនពេក។ ថ្នេរដេរក្នុងបច្ចេកទេសកែដងចិញ្ចើមពិតជាប៉ិនប្រសប់បានលាក់ជាប់នឹងដងចិញ្ចើម បានជាបង្កើតបាននូវកម្រិតកែសម្រស់សមស្រប។ ជាពិសេស វិធីសាស្រ្តកែដងចិញ្ចើមថ្មីនេះ នៅទាំងដោះស្រាយបានយ៉ាងមានប្រសិទ្ធភាពនូវស្ថានភាពចិញ្ចើមដែលបានសាក់ខូច បណ្តាគុណវិបត្តិរបស់ចិញ្ចើមនឹងបានស្តារមកវិញ ដើម្បីកាន់តែសមជាមួយរង្វង់មុខជាង។
blog image
ឧទ្ទេសនាម

កែដងចិញ្ចើមតាមបច្ចេកវិទ្យាកូរ៉េនឹងជួយកម្ចាត់នូវមួយបំណែកនៃស្បែកធូរ និងខ្លាញ់លើសត្រង់បំណែកដងចិញ្ចើម ហើយលើកឡើងឲ្យខ្ពស់ជាង រួមចំណែកបង្កើតរាងស្អាតនិងសមជាមួយផ្ទៃមុខ ជួយចម្ចាត់នូវបណ្តាផ្នត់ជ្រួញត្រង់កន្ទុយភ្នែក ត្របកភ្នែក ជួយឲ្យភ្នែកធំជាង កាត់បន្ថយអារម្មណ៍សោកសៅនិងហត់នឿយត្រង់ភ្នែក ពីព្រោះស្ថានភាពស្បែកលើសត្រង់ភ្នែកច្រើនពេក។

nâng cung chân mày

 

Phương Pháp

វិធីសាស្រ្ត

កែដងចិញ្ចើមតើអនុវត្តយ៉ាងដូចម្តេច?

កែដងចិញ្ចើមជាការវះកាត់តូចងាយ វេជ្ជបណ្ឌិតកម្ចាត់ចោលយ៉ាងប៉ិនប្រសប់នូវតំបន់ស្បែកធូរជុំវិញភ្នែកតាមផ្លូវដែលបានវាស់គូរមុននោះ កែត្របកភ្នែកដែលបាក់ចុះ ជួយភ្នែកមួយគូធំ ត្របកភ្នែកច្បាស់ជាង។ ក្រៅពីនោះ បច្ចេកទេសនេះ នៅជួយលុបឲ្យព្រាលនូវផ្នត់ជ្រួញត្រង់កន្ទុយភ្នែក ត្របកភ្នែកលើ ជួយឲ្យភ្នែកមួយគូស្រស់ក្មេង ហើយរុងរឿងជាង។

ថ្នេរដេរក្នុងបច្ចេកទេសកែដងចិញ្ចើមយ៉ាងប៉ិនប្រសប់បានលាក់ជាប់នឹងដងចិញ្ចើម ដូច្នេះហើយបង្កើតបាននូវកម្រិតកែសម្រស់សមស្រប។ ជាពិសេស វិធីសាស្រ្តកែដងចិញ្ចើមថ្មីនេះនៅទាំងជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពនូវស្ថានភាពចិញ្ចើមដែលសាក់ខូច បណ្តាគុណវិបត្តិរបស់ចិញ្ចើមនឹងបានស្តារមកវិញ ដើម្បីសមជាមួយរង្វង់មុខជាង។

 

Ưu Điểm

គុណសម្បត្តិ

ធានាសុវត្ថិភាព

បច្ចេកទេសកែដងចិញ្ចើមជាបច្ចេកវិទ្យាជឿនលឿនហើយទំនើបបំផុតសព្វថ្ងៃនេះ បានផ្ទេរជូនបច្ចេកវិទ្យាផ្ទាល់ពីប្រទេសកូរ៉េ គ្រាន់តែអនុវត្តវះកាត់តែ១លើកគត់ តែរក្សាបាននូវលទ្ធផលយូរអង្វែង។ នៅមន្ទីរពេទ្យកែសម្ផស្សង៉ុកភូ បច្ចេកទេសថ្មីបានអនុវត្តដោយកងជួរវេជ្ជបណ្ឌិតជួរមុខក្នុងវិស័យវះកាត់ ធានានាំមកនូវលទ្ធផលល្អបំផុត អត់បាតុភាព ហើយសុវត្ថិភាព។

បង្កើតរាងចិញ្ចើមតុល្យភាព សមជាមួយរង្វង់មុខ

មុនពេលដំណើរការវះកាត់ អតិថិជនបានវេជ្ជបណ្ឌិតពិនិត្យ វាស់គូរនិងបង្កើតរាងដងចិញ្ចើមថ្មីសមជាមួយនឹងរាល់រាងនៃផ្ទៃមុខជាក់ស្តែង។ ដូច្នេះ ក្រោយពេលវះកាត់នឹងផ្តល់ជូននូវចិញ្ចើមមួយគូទន់ល្មើយស្អាតធម្មជាតិ។

អត់ទុកនូវស្នាម ធានាភាពកែសម្ផស្ស

បច្ចេកទេសព្យួរចិញ្ចើមបច្ចេកវិទ្យាកូរ៉េមិនត្រឹមតែធានាសុវត្ថិភាពប៉ុណ្ណោះទេ នៅទាំងនាំមកនូវលទ្ធផលកែសម្រស់យ៉ាងខ្ពស់ទៀតផង។ បន្ទាប់ពីវះកាត់ហើយរួច ថ្នេរដេរបានលាក់យ៉ាងប៉ិនប្រសប់ជាប់នឹងដងចិញ្ចើម បានជាធានាក្រោយពេលវះកាត់គឺអត់លេចឃើញនូវស្នាម ។

យ៉ាងឆាប់រហ័ស ហើយអត់បង់ពេលសម្រាកទៀតផង

ព្យួរចិញ្ចើមជាការវះកាត់មួយតូចបានអនុវត្តយ៉ាងឆាប់រហ័សប្រហែលជា៣០នាទី។ បន្ទាប់ពីអនុវត្តហើយរួច អតិថិជនអាចវិលមកកាន់គេហដ្ឋានប្រជុំជីវភាពជាធម្មតា មិនបង់ពេលសម្រាក​ច្រើនឡើយ។ នេះគឺវិធីសាស្រ្តកែសម្រស់មួយងាយស្រួលសមស្របជាមួយជនគ្រប់រូប ទាំងអ្នកដែលជាប់រវាល់មមាញឹក។

Chỉ Định

បទកំណត់

តើបណ្តាករណីណាដែលត្រូវការកែដងចិញ្ចើម?

-ចិញ្ចើមយារធ្លាក់ទាប

-ករណីចង់បង្កើតរាងចិញ្ចើមថ្មី

-ចង់កាត់ចោលនូវចិញ្ចើមសាក់ចាស់, សាក់ខូច

-អនុវត្តបានទាំងបុរសនិងនារីដែលមានវ័យជាង៣០ឆ្នាំ បណ្តាអ្នកដែលចង់រក្សាទុកនូវស្នាម​ស្រស់ក្មេង។

 

Quy Trình

ដំណាក់កាល

ពិនិត្យនិងពិគ្រោះយោបល់ជូនអតិថិជន

អតិថិជនបានវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនពិនិត្យនិងពិគ្រោះយោបល់ កំណត់នូវស្ថានភាពយារធ្លាក់របស់ចិញ្ចើម ជួយឲ្យអតិថិជនបានយល់ច្បាស់ពីសេវាកម្ម ហើយមានចិត្តសាស្រ្តស្រួល ពេលដែលអនុវត្តវះកាត់។

ពិនិត្យសុខភាព

អតិថិជនបានពិនិត្យសុខភាពមុនពេលអនុវត្តនូវសេវាកម្ម ដើម្បីធានាឲ្យករណីវះកាត់បានប្រព្រឹត្តទៅដោយសុវត្ថិភាពនិងសម្រេចជោគជ័យ។

វាស់និងគូររូបរាងដងចិញ្ចើមថ្មី

ស្ថិតលើរាល់ករណីជាក់ស្តែងនៃអតិថិជនម្នាក់ៗ វេជ្ជបណ្ឌិតវាស់និងគូរតំបន់ស្បែកលើសដែលត្រូវកម្ចាត់ចោល ដើម្បីធានារាងដងចិញ្ចើមថ្មីស្អាតបំផុត។

សម្លាប់មេរោគនិងចាក់ថ្នាំស្ពឹកតំបន់ភ្នែក

តំបន់ភ្នែកនឹងបានសម្លាប់មេរោគយ៉ាងហ្មត់ចត់ដើម្បីធានាសុវត្ថិភាព ហើយបន្ទាប់មកនឹងដំណើរការចាក់ថ្នាំស្ពឹក ជួយឲ្យអតិថិជនមានអារម្មណ៍ថាស្រួលក្នុងដំណាក់កាលអនុវត្តកែដងចិញ្ចើម។

វេជ្ជបណ្ឌិតដំណើរការកាត់ត្របកភ្នែកពីរជាន់

ដំណើរការអនុវត្តដោយវិធីវេជ្ជបណ្ឌិតកម្ចាត់នូវបំណែកស្បែកធូរ និងខ្លាញ់លើសយ៉ាងប៉ិនប្រសប់ បំណែកសាក់ចាស់ តាមរូបរាងដែលបានវាស់គូរមុននោះ កំណត់ផ្លូវចិញ្ចើមយ៉ាងប៉ិនប្រសប់នៅជាប់នឹងដងចិញ្ចើម។ ក្រោយមកបិទជិតស្នាមវះដោយចេសដេរកែសម្ផស្សនិងបញ្ចប់ដំណាក់កាលវះកាត់។

ថែទាំក្រោយពេលវះកាត់

បន្ទាប់ពីអនុវត្តហើយរួច អតិថិជនវិលមកកាន់គេហដ្ឋានប្រជុំជីវភាពជាធម្មតា។ ក្រោយពេល៥ថ្ងៃនឹងកាត់ចេស។ អតិថិជនបានកងជួរបុគ្គលិកថែទាំនៃមន្ទីរពេទ្យកែសម្ផស្សង៉ុកភូណែនាំពី
របៀថែទាំរាល់ថ្ងៃ ដើម្បីជួយអតិថិជនទទួលបាននូវលទ្ធផលកែសម្ផស្សពេញចិត្តបំផុត។

Hình Ảnh Trước Sau

រូបភាពមុននិងក្រោយ

លទ្ធផលក្រោយពេលអនុវត្តកែដងចិញ្ចើម

-ភ្នែកមួយគូស្រស់ក្មេងស្អាតធម្មជាតិ, គ្មាននៅស្បែកធូរឬខ្លាញ់លើសឡើយ។

-កម្ចាត់ចោលនូវបំណែកសាក់ចាស់ គ្មានវិធីសាស្រ្តណាដែលមានប្រសិទ្ធភាពជាង។

-ជួយត្របកភ្នែកមើលទៅឃើញធំជាង, បង្កើតរង្វង់មុខស្រស់ក្មេង។

-បង្កើតរូបរាងចិញ្ចើមសមជាមួយរង្វង់មុខ ហើយស្អាតដូចបំណង។

-ជួយកែលម្អប្រសិទ្ធភាពនូវការមើលឃើញរបស់ភ្នែក។

 

Hỏi Đáp

សំណួរចម្លើយ

ការថែទាំក្រោយពេលកែដងចិញ្ចើមយ៉ាងដូចម្តេច?

បន្ទាប់ពីអនុវត្តកែដងចិញ្ចើមរួចហើយ មិត្រត្រូវយកចិត្តទុកដាក់នូវប្រការមួយចំនួនខាងក្រោមនេះ ដើម្បីសម្រេចបាននូវលទ្ធផលល្អ បន្ទាប់ពីវះកាត់ៈ

-ដាច់ខាតកុំឲ្យភ្នែកបះជាមួយនឹងធូលីកខ្វក់និងពន្លឺព្រះអាទិត្យ។ ជៀសវាងការបះចំកន្លែងវះកាត់។

-កុំបរិភោគអាហារមួយចំនួនមានឥទ្ធិពលដល់របួសដូចៈ ដំណើប, សាច់មាន់, ត្រកួន, ស៊ុត... និងអាហារប្រតិកម្មជាមួយរាងកាយ។

-ប្រើថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

-ក្រោយពេលវះកាត់៥ថ្ងៃនឹងកាត់ចេស ហើយថែម២ថ្ងៃទៀតទើបអាចបះជាមួយទឹកបាន។

-ក្រោយពេលវះកាត់១ខែគឺវិលមកពិនិត្យឡើងវិញ។

 

កែដងចិញ្ចើមនៅទីណាមានប្រិយភាពនិងសុវត្ថិភាព?

មន្ទីរពេទ្យកែសម្ផស្សង៉ុកភូជាទីប្រជុំនូវអ្នកឯកទេសទាំងឡាយក្នុងវិស័យបង្កើតរូបកែសម្រស់, ជាមួយប្រព័ន្ធឧបករណ៍និងហេដ្ឋារចនាសម្ព័ន្ធទំនើបលេខ១សព្វថ្ងៃ ធានានាំមកនូវលទ្ធផលអនុវត្តព្យួរចិញ្ចើមស្អាតដូចប្រាថ្នារបស់អតិថិជន, ធ្វើឲ្យរង្វង់មុខស្រស់ក្មេង ជួយបងប្អូននារីយកមកវិញនូវស្នាមយុវវ័យនិងសម្រស់ក្មេងធម្មជាតិដែលមានស្រាប់។

មន្ទីរពេទ្យកែសម្ផស្សង៉ុកភូគឺមួយក្នុងចំណោមមន្ទីរពេទ្យជំនាញខាងវះកាត់កែសម្ផស្ស វាជាជម្រើសរបស់អតិថិជនជាច្រើននាពេលបច្ចុប្បន្ននេះ ធានានាំមកនូវសម្រស់ក្មេងធម្មជាតិ, ធានាសុវត្ថិភាព, អត់ស្នាម ហើយអតិថិជនអត់បង់ពេលសម្រាកច្រើនឡើយ។

កែដងចិញ្ចើមតើឈឺដែរអត់?

មុនពេលកែដងចិញ្ចើម, វេជ្ជបណ្ឌិតនឹងដំណើរការចាក់ថ្នាំស្ពឹកតំបន់ចិញ្ចើម ដើម្បីធានាសុវត្ថិភាពនិងភាពងាយស្រួលដល់អតិថិជន ដូច្នេះ ក្នុងដំណាក់កាលអនុវត្តកែដងចិញ្ចើម មិត្រគ្មាន​អារម្មណ៍ថាឈឺឬពិបាកទ្រាំឡើយ។

ក្រោយពេលវិលមកកាន់គេហដ្ឋាន វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំបំបាត់ការឈឺចាប់ និងថ្នាំអង់ទីប៊ីយោទិច, ប្រឆាំងនឹងការរលាក ដើម្បីព្យាបាលរបួសឱ្យបានឆាប់ជា និងឆាប់អស់ហើមជាំ ដូច្នេះគឺអត់ឈឺរហូតដល់ពេលជាសះរបួស។។

កែដងចិញ្ចើមយូរប៉ុន្មានទើបស្អាត?

ក្រោយពេលអនុវត្តកែដងចិញ្ចើមរួច មិត្រត្រូវតែរក្សាស្នាមរបួសឲ្យស្ងួត ហើយក្រោយពេល៥ថ្ងៃនឹងកាត់ចេស។ ជាមួយការអនុវត្តន៍បច្ចេកទេសថ្មីក្នុងការអនុវត្តន៍កែដងចិញ្ចើម ដូច្នេះបន្ទាប់ពីកាត់ចេសរួច គឺមិត្រឃើញច្បាស់នូវប្រសិទ្ធភាព។ បន្ទាប់ពី១-២ខែ មិត្រអាចអនុវត្តផ្លុំសាក់រូបរាងចិញ្ចើមថ្មីតាមបំណងប្រាថ្នា។

កែដងចិញ្ចើមតើមានទុកនូវស្នាមដែរអត់?

ជាមួយបច្ចេកទេសកែដងចិញ្ចើមទំនើប ផ្លូវកាត់ស្បែកគឺជាប់នឹងចិញ្ចើម ដូច្នេះហើយពិតជាមិនឃើញនូវស្នាមឡើយ។ ស្នាមនេះអាចនឹងព្រាលបណ្តើរៗតាមថ្ងៃខែ ហើយបានចិញ្ចើមបិទបាំង, បន្ទាប់ពី១-២ខែ មិត្រអាចផ្លុំសាក់ចិញ្ចើមថ្មីមកវិញតាមតែចិត្ត។

តើអាយុប៉ុន្មានគឺអនុវត្តកែដងចិញ្ចើមបាន?

ធម្មតា, ចាប់ពីមជ្ឈិមវ័យ គឺចាប់ពីអាយុ៣៥ឆ្នាំឡើងទៅ មិត្រអាចកែដងចិញ្ចើមបាន ពីព្រោះ ផ្នត់ជ្រួញចាប់ផ្តើមកើតមាននៅត្រង់កន្ទុយភ្នែក។ ប្រការនេះនៅស្ថិតលើស្ថានភាពនៃចិញ្ចើម កម្រិតធូរជ្រាកនិងបំណងចង់កែលម្អរបស់មិត្រទៀតផង។ តាំងពីពេលមិត្រឃើញមានបណ្តាសញ្ញានៃភាពចាស់ត្រង់តំបន់ភ្នែក គឺមិត្រអាចអនុវត្តកែដងចិញ្ចើមបានហើយ។

 

 

 

background

How We Work!

Quy Trình Thực Hiện Dịch Vụ Tại Ngọc Phú.

Initial Examination and Consultation

Conducting Health Check And Performing Cosmetic Services

Step 03

Post-Operative Care

Step 04