background

កាត់ត្របកភ្នែកពីរជាន់សំរាប់បរុស

Korean Blepharoplasty is not just for women, men are also gaining wide acceptance for blepharoplasty to get large, round double eyelids. After only 30 minutes, this method can overcome eyelid defects such as loose skin and excess fat accumulated around the eyes, creating gorgeous new eyelid creases.
blog image
ឧទ្ទេសនាម

បច្ចេកទេសកាត់ត្របកភ្នែក២ជាន់សម្រាប់បុរសដោយបច្ចេកវិទ្យាកូរ៉េ បានក្លាជាជម្រើសជួរមុនរបស់បុរសទាំងឡាយ នាពេលសព្វថ្ងៃនេះ ដើម្បីកម្មសិទ្ធិនូវភ្នែកមួយគូស្អាត និងបន្ថែមនូវសម្រស់ក្មេង ហើយកាន់តែបុរសថែមទៀត។ លទ្ធផលកែសម្ផស្សភ្នែកនៅមន្ទីរពេទ្យកែសម្ផស្សង៉ុក​ភូ តែងតែសមជាមួយរង្វង់មុខ ពីព្រោះសោភណចក្ខុដ៏មធ្យ័តរបស់វេជ្ជបណ្ឌិតទាំងឡាយ ក្នុងដំណាក់កាលវាស់គូរបង្កើតត្របកភ្នែកថ្មី, ជួយបង្កើតត្របកភ្នែក២ជាន់ នៅតែរក្សាបាននូវស្នាមស្អាតធម្មជាតិ និងភាពខ្លាំងក្លារបស់បុរសភេទដដែល។

Phương Pháp

កាត់ត្របកភ្នែក២ជាន់សម្រាប់បុរស តើអនុវត្តយ៉ាងដូចម្តេច?

កាត់ត្របកភ្នែក២ជាន់ ជាបែបផែនបង្កើតត្របកភ្នែកពីរជាន់យ៉ាងពេញនិយម, ជួយឲ្យភ្នែកធំមូល និងកាន់តែរស់រវើក។ ដោយការឆូតផ្លូវវះយ៉ាងតូចត្រង់ត្របកភ្នែកលើ, វេជ្ជបណ្ឌិតនឹងដំណើរការកាត់ត្របកភ្នែក, បង្កើតផ្លូវត្របកភ្នែកថ្មីផ្តល់នូវការតុល្យភាពនិងធម្មជាតិ។

បញ្ហាសំខាន់បំផុតក្នុងការកាត់ត្របកភ្នែក២ជាន់សម្រាប់បុរស នោះគឺធ្វើយ៉ាងណាឲ្យផ្លូវត្របកភ្នែកតុល្យភាព តែនៅតែធានាបាននូវសម្រស់ខាងក្រៅធម្មជាតិនិងភាពជាបុរស។ បច្ចេកទេសនៅទាំងបានអនុវត្តគួបផ្សំនឹងការយកស្បែកសល់, ខ្លាញ់លើសចំពោះបណ្តាករណីត្របកភ្នែកកើតមាននូវភាពចាស់ ជាមួយនឹងបាតុភាពបាក់ត្របកភ្នែក។

Ưu Điểm

ត្របកភ្នែក២ជាន់ច្បាស់ផ្នត់តាមបែបធម្មជាតិ

បច្ចេកទេសកាត់ត្របកភ្នែក២ជាន់បែបកូរ៉េសម្រាប់បុរស ជួយវាស់គូរនិងបង្កើតត្របកភ្នែកឱ្យរឹងមាំ និងច្បាស់ផ្នត់តាមបែបធម្មជាតិ, ជួយឲ្យអតិថិជនកម្មសិទ្ធិនូវភ្នែកមួយគូធំមូល តែអត់ទុកនូវស្លាកស្នាម ជ្រៀតចូលដោយការកែសម្ផស្ស ដូចបណ្តាវិធីសាស្រ្តមុននេះឡើយ។

ដំណោះស្រាយជួយឲ្យរង្វង់មុខស្រស់ក្មេង

កាត់ត្របកភ្នែកជាដំណោះស្រាយដ៏អស្ចារ្យបំផុត ដើម្បីជួយបង្កើតនូវផ្នត់ត្របកភ្នែកថ្មី, ជួយឲ្យភ្នែកធំមូល ហើយរង្វង់មុខកាន់តែស្រស់ក្មេង។ ស្បែកធូរ, ខ្លាញ់លើសត្រង់ភ្នែក គឺជាមូលហេតុ បណ្តាលឲ្យភ្នែកមួយគូមើលទៅឃើញតូច, រង្វង់មុខហត់នឿយ ហើយអត់ក្មេង, ព្រោះហេតុ ដូច្នេះហើយ កាត់ត្របកភ្នែក គឺដោះស្រាយបានយ៉ាងឆាប់ដោះស្រាយនូវស្ថានភាពនេះ។

សុវត្ថិភាពដល់ភ្នែកមួយគូ

កាត់ត្របកភ្នែក២ជាន់បែបកូរ៉េសម្រាប់បុរស គ្រាន់តែប៉ះពាល់ដល់តំបន់ស្បែកត្របកភ្នែក ហើយបច្ចេកទេសលះយ៉ាងស្រាលរបស់វេជ្ជបណ្ឌិត ធានាថាសុវត្ថិភាព, ស្រាលៗ, អត់ឈឺ។

ត្របកភ្នែក២ជាន់រក្សាបានយូរអង្វែង

ពេលអនុវត្តកាត់ត្របកភ្នែក២ជាន់, ស្បែកធូរនិងខ្លាញ់លើសត្រង់ត្របកភ្នែក ក៏បានកម្ចាត់ចោល ហើយបង្កើតនូវផ្នត់ត្របកភ្នែកថ្មី ដូច្នេះហើយ បន្ទាប់ពីកាត់ត្របកភ្នែកហើយ លទ្ធផលត្របកភ្នែក២ជាន់ នឹងរក្សាបានស្ថេរភាពយូរអង្វែង។

 

Chỉ Định

បទកំណត់

តើករណីណាគួរនឹងអនុវត្តការកាត់ត្របកភ្នែក?

ករណីត្របកភ្នែក១ជាន់, ត្របកភ្នែកទ្រាប់។

ករណីត្របកភ្នែកពីរខាងអត់ស្មើគ្នា។

ករណីភ្នែកកើតមានស្បែកធូរច្រើន, ខ្លាញ់លើស។

 

Quy Trình
 

photoForDesktopphotoForMobile

ពិនិត្យនិងពិគ្រោះយោបល់

វេជ្ជបណ្ឌិតពិនិត្យជូនអតិថិជនគ្រប់រូប ដើម្បីក្តាប់បាននូវស្ថានភាពស្បែកធូរ, ក្រពេញខ្លាញ់នៃត្របកភ្នែក ដែលត្រូវតែកម្ចាត់ចោល ហើយពិគ្រោះយោបល់ជូនអតិថិជនអំពីវិធីសាស្រ្តសមស្របបំផុត។

ពិនិត្យសុខភាព

អតិថិជនបានពិនិត្យសុខភាពមុនពេលអនុវត្តសេវាកម្ម ដើម្បីធានាឲ្យករណីវះកាត់បានប្រព្រឹត្ត​ទៅប្រកបដោយសុវត្ថិភា​ពនិងសម្រេចជោគជ័យ។

វាស់គូរត្របកភ្នែក

ស្ថិតលើរាល់ករណីជាក់ស្តែងនៃអតិថិជនម្នាក់ៗ, វេជ្ជបណ្ឌិតនឹងវាស់គូរនូវស្បែកលើសដែល​ត្រូវកម្ចាត់ចោល ដើម្បីធានាឲ្យត្របកភ្នែកបានស្អាតបំផុត។

សម្លាប់មេរោគនិងចាក់ថ្នាំស្ពឹកតំបន់ភ្នែក

តំបន់ភ្នែកនឹងបានសម្លាប់មេរោគយ៉ាងហ្មត់ចត់ ដើម្បីធានាសុវត្ថិភាព ហើយបន្ទាប់មកនឹងដំណើរការចាក់ថ្នាំស្ពឹក, ជួយឲ្យអតិថិជនមានអារម្មណ៍ធូរស្រាលក្នុងដំណាក់កាលអនុវត្តកាត់​ត្របកភ្នែក២ជាន់។

វេជ្ជបណ្ឌិតដំណើរការកាត់ត្របកភ្នែកពីរជាន់

វេជ្ជបណ្ឌិតដំណើរការកម្ចាត់ចោលនូវស្បែកលើស និងខ្លាញ់នៃត្របកភ្នែកដោយ​សុវត្ថិភាព, អត់ចេញឈាម, អត់ឈឺ ហើយអត់រងរបួសទន្រ្ទាន។ បន្ទាប់មក, វេជ្ជបណ្ឌិតនឹងដំណើរការបិទជិតស្នាមវះដោយចេសដេរកែសម្ផស្សតាមផ្លូវត្របកភ្នែកថ្មី, ធា​នាអត់ទុកនូវស្នាមឡើយ។

ថែទាំក្រោយពេលវះកាត់

បន្ទាប់ពីវះកាត់ហើយរួច, អតិថិជនវិលទៅគេហដ្ឋានប្រកបការងារជាធម្មតា។ បន្ទាប់ពី៥ថ្ងៃនឹងបានកាត់ចេស។ អតិថិជននឹងបានកងជួរបុគ្គលិកថែទាំអតិថិជននៃមន្ទីរពេទ្យកែសម្ផស្សង៉ុកភូណែនាំពីរបៀបថែទាំប្រចាំថ្ងៃ ដើម្បីជួយឲ្យអតិថិជនទទួលបាននូវលទ្ធផលគាប់ចិត្តបំផុត។

 

Hình Ảnh Trước Sau

រូបភាពមុននិងក្រោយ

  • ភ្នែកមួយគូធំមូល, ស្រស់ក្មេង, សមជាមួយរង្វង់មុខ
  • បង្កើតភ្នែកមួយគូត្របកភ្នែក២ជាន់ស្មើគ្នា, ស្អាតធម្មជាតិ
  • លទ្ធផលស្អាតរក្សា​បានយូរអង្វែង

 

 

 

Hỏi Đáp

កាត់ត្របកភ្នែកបុរសតើមានអ្វីខុសប្លែកពីនារី?

មានកំលោះជាច្រើនរូបបានចាប់អារម្មណ៍ដល់ការងារក្រោយពេលកាត់ត្របកភ្នែក។ តាមភាពជាក់ស្តែង ការកែសម្ផស្សចំពោះបុរសគឺចាំបាច់ តែត្រូវតែបញ្ឈប់ត្រង់កម្រិតណាមួយជាប្រាកដ ដើម្បីធានាបាននូវភាពសោភ័ណល្អបំផុត។

ប្រហាក់ប្រហែលនឹងកាត់ត្របកភ្នែកនារីដែរ, កាត់ត្របកភ្នែកសម្រាប់បុរស ត្រូវតែធានានូវកម្រិតសុវត្ថិភាព, គ្មានឥទ្ធិពលអ្វីទាំងអស់ដល់សុខភាពឡើយ។ ក្នុង៣០នាទីអនុវត្ត, វេជ្ជបណ្ឌិតនឹងដំណើរការកែតម្រូវនូវភ្នែកមួយគូ ដែលមានត្របកភ្នែក១ជាន់ខ្វះការដិតអារម្មណ៍, កែលម្អប្រសិទ្ធភាពនូវករណីបាក់ត្របកភ្នែក មិនសូវមានមន្តស្នេហ៍។ ដូច្នេះហើយ រចនាសម្ព័ន្ធរង្វង់​មុខរបស់បុរសបានកែលម្អ, នាំមកនូវប្រសិទ្ធភាពដ៏អស្ចារ្យបំផុតពេលអនុវត្ត។

កាត់ត្របកភ្នែកតើឈឺដែរអត់, តើមានឥទ្ធិពលអ្វីទេ?

បច្ចេកទេសកាត់ត្របកភ្នែកបែបកូរ៉េ​ មានការទន្រ្ទានចូលទៅខាងក្នុងនៃរាងកាយ ប្រាកដជាមានការឈឺចាប់ខ្លះ។ កាត់ត្របកភ្នែកជាការវះកាត់តូច, ការប៉ះពាល់ដោយផ្លូវវះយ៉ាងតូចត្រង់បំណែកនៃត្របកភ្នែកលើ។ ដូច្នេះហើយ, ក្នុងដំណាក់កាលអនុវត្ត អតិថិជននឹងមានអារម្មណ៍​ធូរស្រាល, មិនសូវឈឺប៉ុន្មាន។ ដូច្នេះហើយ, អតិថិជនអាចស្ងប់ចិត្តទាំងស្រុងពេលអនុវត្ត​នូវ​វិធីសាស្រ្តនេះ។

កាត់ត្របកភ្នែកបែបកូរ៉េតើមានទុកនូវស្នាមដែរអត់, រយៈពេលប៉ុន្មានទើបស្អាតធម្មជាតិ?

ខុសពីបណ្តាបច្ចេកវិទ្យាកែសម្ផស្សមុននេះ, កាត់ត្របកភ្នែកបែបកូរ៉េ បានវាយតម្លៃថាជាវិធី​សាស្រ្តសុវត្ថិភាពអនុវត្តដោយស្នាមវះតូចត្រង់ត្របកភ្នែកលើ។ បន្ទាប់ពីអនុវត្តហើយរួច, វេជ្ជបណ្ឌិតដេរស្នាមរបួសដោយចេសកែសម្ផស្សយ៉ាងប៉ិនប្រសប់, ស្នាមដេរនោះ នឹងបង្កើតជាផ្នត់ត្របកភ្នែក, ធានាគ្មានស្នាមអាក្រក់, ធានាសម្រស់ស្អាតធម្មជាតិឲ្យរង្វង់មុខ។ បន្ទាប់ពី៥ថ្ងៃកាត់ចេស នឹងបានឃើញយ៉ាងច្បាស់នូវប្រសិទ្ធភាពនិងស្អាតធម្មជាតិ។

 

 

background

How We Work!

Quy Trình Thực Hiện Dịch Vụ Tại Ngọc Phú.

Initial Examination and Consultation

Conducting Health Check And Performing Cosmetic Services

Step 03

Post-Operative Care

Step 04